ក្មេងស្រី Kristina Pimenova ដែលតែងតែត្រូវគេហៅថា “ក្មេងស្រីស្អាតបំផុត” ទើបតែចុះកុងត្រាជាមួយក្រុមហ៊ុន LA Model ដែលជាក្រុមហ៊ុនគ្រប់គ្រងតារាបង្ហាញម៉ូដដ៏ធំមួយរបស់អាមេរិក។
Kristina Pimenova កើតឆ្នាំ ២០០៥ ដែលមានដើមកំណើតពីប្រទេសរុស្សីគឺជាតារាបង្ហាញម៉ូដសំលៀកបំពាក់កូនក្មេងម្នាក់ដែលមានឈ្មោះល្បីនៅលើពិភពលោក។ ក្មេងស្រីអាយុ ១០រូបនេះធ្លាប់ត្រូវបានទស្សនាវដ្ដីមួយជ្រើសរើសជាក្មេងស្រីដែលមានសម្រស់ស្អាតជាងគេលើពិភពលោក។
មិនត្រឹមតែមានសម្រស់ស្រស់ស្អាតនោះទេ Kristina ក៏មានឈ្មោះល្បីនៅលើបណ្ដាញអ៊ីនធឺណិតផងដែរដោយគណនី Instagram របស់នាងមានអ្នកគាំទ្រចំនួន ១.២លាននាក់ និង ៤លាននាក់សម្រាប់ទំព័រ Facebook របស់នាង។
Kristina ចាប់ផ្ដើមអាជីពជាតារាបង្ហាញម៉ូដរបស់ខ្លួននៅពេលមានអាយុ ៣ ឆ្នាំ និងធ្លាប់ថតផ្សាយពាណិជ្ជកម្មឲ្យម៉ាកសំលៀកបំពាក់ល្បីៗជាច្រើនដូចជា Armani, Roberto Cavalli និង Dsquared2 ជាដើម៕
ConversionConversion EmoticonEmoticon